(ស៊ីរី)÷ យ៉ាងហោចណាស់មនុស្ស៣៥នាក់ បានស្លាប់ដោយ សារការផ្ទុះឡើង នៃជំងឺអាសន្នរោគ នៅក្នុងតំបន់ជាច្រើននៃប្រទេសស៊ីរី។ អង្គការសហប្រជាជាតិបានហៅថា ការផ្ទុះ ឡើងនេះជាការផ្ទុះ ដ៏អាក្រក់បំផុតនៅក្នុងប្រទេសដែលជួបវិបត្តិដោយសង្រ្គាម អស់រយៈពេលជាច្រើនឆ្នាំមកនេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ 
 
ក្រសួងសុខាភិបាលស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើតេស្ត បានបញ្ជាក់ពីករណីចំនួន៣៣៨ ចាប់តាំងពីការផ្ទុះឡើងត្រូវបានកត់ត្រាជាលើកដំបូង កាលពីខែមុន ជាមួយនឹងចំនួនអ្នកស្លាប់ និងករណីជាច្រើននៅក្នុងខេត្តភាគខាងជើងអាឡិបប៉ូ។ ២៣០ករណី ត្រូវបានគេរាយការណ៍នៅក្នុងខេត្តអាឡិបប៉ូ ដោយមនុស្ស៣៥នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់។

 

អង្គការសហប្រជាជាតិ បាននិយាយថា ការផ្ទុះឡើងត្រូវបានគេជឿថា មានទាក់ទងជាមួយប្រព័ន្ធធារាសាស្រ្តនៃដំណាំដោយប្រើទឹកកខ្វក់ និងមនុស្សផឹកទឹក មិនមានសុវត្ថិភាពពីទន្លេអឺប្រាត (Euphrates) ដែលហូរកាត់ប្រទេសស៊ីរីពីខាងជើងទៅខាងកើត។ អង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវរកមូលនិធិដើម្បីគ្រប់គ្រងការផ្ទុះឡើង នុងយល់ព្រមធានាបាននូវការផ្តល់ទាន់ពេលវេលា" នូវថ្នាំ និងសេវាសង្គ្រោះជីវិត៕
 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ