(បរទេស)៖លោក Edward Snowden ត្រូវបាន ប្រធានាធិបតីរុស្សី លោក Vladimir Putin ប្រកាសផ្តល់សិទ្ធជាពលរដ្ឋពេញលេញ ដល់ហើយក្រោយ បុរសជនជាតិអាមេរិករូបនេះ បានធ្វើការគេចខ្លួនអស់រយៈពេល ជាងមួយទសវត្ស កន្លងមកនេះពីអាមេរិក។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC​ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២។ 

លោក Snowden គឺជាអតីតអ្នកធ្វើការងារនៅក្នុងទីភ្នាក់ងារសំងាត់ជាតិ NSA និងក៏ជាអ្នកទំលាយឯកសារសំងាត់ៗនិងកំពូលជាច្រើនរបស់អាមេរិកទៅឲ្យសាធារណៈជនផងដែរ នាពេលកន្លងមក។

ការប្រកាសផ្តល់សិទ្ធជាពលរដ្ឋរបស់លោក Snowden ត្រូវធ្វើឡើងរួមគ្នាជាមួយនឹងជនបរទេសចំនួនប្រមាណជា៧២នាក់ទៀតដែលត្រូវបានរុស្សីបានផ្តល់សញ្ជាតិដូចគ្នាផងដែរ។

យោងតាមការបញ្ជាក់របស់មេធាវីរបស់លោក Snowden បានឲ្យដឹងថាលោកបានដាក់ពាក្យស្នើសុំចូលសញ្ជាតិតាំងតែពីឆ្នាំ២០២០ប៉ុន្តែមិនទាន់បានទទួលសញ្ជាតិភ្លាមឡើយហើយបន្តរស់នៅរុស្សីក្នុងនាមជាពលរដ្ឋរស់នៅបណ្តោះអាសន្នប៉ុណ្ណោះខណៈដែលភរិយារបស់លោកក៏បានដាក់ពាក្យស្នើសុំចូលសញ្ជាតិរុស្សីដូចគ្នាផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ