(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ជ្រលងសម្ពាធទាបមានឥទ្ធិពលលើឈូង​សមុទ្រថៃ និងគ្របដណ្ដប់​មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូង​បានថយឥទ្ធិពល។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទាំង ៣ របស់កម្ពុជា (តំបន់វាលទំនាប ខ្ពង់រាប សមុទ្រ) ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៤ អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥ អង្សា ផ្ទៃមេឃ​មានពពកតិចទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយគ្របដណ្ដប់លើផ្ទៃដី ២០%៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ