ក្រសួងការបរទេសខ្មែរ ប្រកាសច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយថា «កម្ពុជា បានផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន»
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរ បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់គណនីតេឡេក្រាមឈ្មោះ «Demografiya upala» ដែលថា ប្រទេសកម្ពុជាបានផ្ដល់ជំនួយ យោធាសម្រាប់អ៊ុយក្រែន ។
តាមរយៈសេចក្តីថ្លែងការណ៍ នាថ្ងៃទី២៤ មករា ក្រសួងការបរទេស បានរំលឹកឡើងវិញថា ការសម្រេចចិត្តផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបោសសម្អាតមីន ដល់អ្នកដោះមីនអ៊ុយក្រែននៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA គឺធ្វើឡើងដោយផ្អែកលើ គោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្ម រក្សាសន្តិភាពនានារបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសខ្មែរ ក៏បានជំរុញឱ្យបណ្តាញ Telegram “Demografiya upala” កែតម្រូវការចុះផ្សាយខាងលើ ដែលមិនត្រឹមតែមិនត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែធ្វើប៉ះពាល់ដល់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ដែលប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយការបរទេស អព្យាក្រឹតភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ