ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា អ្នកនាំពាក្យ អគ្គស្នងការ ដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល៥ ចាប់ពីថ្ងៃទី១-៥ ខែឧសភា ឆ្នាំ២០២០ ការ រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅប្រទេសកម្ពុជា នគរបាលចរាចរណ៍ ធ្វើការផាកពិន័យ យានយន្ដ ជាង១ម៉ឺនគ្រឿង។

សូមជម្រាបថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ នេះតទៅ ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពល រដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍ ផងដែរ។សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ។

លោក ឆាយ គឹមខឿន បានឲ្យដឹងថា  ប្រជាពលរដ្ឋត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ ទើបចំណេញពេលវេលា ក្នុងការធ្វើដំណើរ។លោក មានប្រសាសន៍ថា «ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល៥ថ្ងៃនេះ នរគបាល ចរាចរណ៍ បានធ្វើការផាកពិន័យ យានយន្ដដែលល្មើសច្បាប់ ជាង១ម៉ឺនគ្រឿង»។

លោករៀបរាប់ថា ចំពោះនគរបាល ធ្វើការផាកពិន័យយានយន្ដ ជាង១ម៉ឺនគ្រឿងនេះ ជាទូទៅ ប្រជាពលរដ្ឋភាគច្រើន មិនគោរពច្បាប់ចរាចរណ៍ផ្លូវ។

ជាងនេះទៅទៀត អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវទៅដល់ប្រជា ពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពថ្លៃថ្នូ ជាពិសេស ជីវិតខ្លួនឯង និងអ្នកដ៏ទៃ  ហើយកាត់បន្ថយគ្រោះថ្នាក់នៅកម្ពុជា ដែលនាំឲ្យសេដ្ឋ កិច្ចជាតិ មានការរីកចម្រើនបន្ថែមទៀត៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ