​សំរាប់ឆ្នាំ២០២០នេះ បុណ្យវិសាខបូជាមិនត្រូវបានអនុញ្ញត្តអោយប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យឧត្តុង្គទេ តែគ្រប់ក្រសួង ស្ថាប័ន​ត្រូវអនុញ្ញត្តអោយធ្វើដូច​រៀងរាល់ឆ្នាំ នៅតាមអង្គភាពរបស់ខ្លួនដដែល ។នេះជាការ​លើកឡើង របស់ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រៃ្តយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងនៅព្រឹកថ្ងៃទី២៩ ខែមេសា ។ឯកឧត្តមបានគូសបពា្ជក់ថា សំរាប់ឆ្នាំ២០២០នេះ បុណ្យវិសាខបូជា និងត្រូវប្រារព្ធធ្វើរយៈពេល២ថ្ងៃ គឺត្រូវនឹងថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០២០ ហើយអនុញ្ញត្តអោយធ្វើនៅគ្រប់ក្រសួង ស្ថាប័ន និងនៅតាមទីវត្តអារាម ដោយគ្រាន់តែធ្វើការតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកនៅតាមក្រសួង ស្ថាប័នទាំងនោះ អោយបានសមរម តែចំពោះការរៀបចំធំ នៅភ្មំព្រះរាជទ្រព្យឧត្តុង្គ មិនអនុញ្ញត្តអោយធ្វើទេ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ