(ចិន)៖ តុលាការប្រជាជនកម្រិតមធ្យម នៃទីក្រុង ឆាងឈុន ក្នុងខេត្ត ជីលីនភាគឦសាននៃប្រទេសចិន បានកាត់ទោសប្រហារជីវិតអតីតមន្ត្រីជាន់ខ្ពស់ចិន លោក ហ្វូ ចេងហួរ (Fu Zhenghua)។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

សូមជម្រាបថា  លោក ហ្វូ ចេងហួរ បានរងការចោទប្រកាន់ពីបទទទួលសំណូក និងបំភ្លៃច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកហ្វូ ជាអតីតអនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គម និងច្បាប់នៃគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។ ពីមុន លោកហ្វូ (Fu) ក៏ធ្លាប់ធ្វើជាប្រធានការិយាល័យសន្តិសុខសាធារណៈក្រុងប៉េកាំងអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ និងរដ្ឋមន្ត្រីយុត្តិធម៌ផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ