(អូស្ត្រាលី)៖ អាជ្ញាធរបានរាយការណ៍ថា ចំនួនត្រីបាឡែនងាប់នៅឆ្នេរ សមុទ្រអូស្រ្តាលី កើនដល់ជាង ២០០ក្បាល ខណៈចំនួនត្រីបាឡែនតិចតួចប៉ុនណោះដែលនៅរស់។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
អាជ្ញាធរដែលជាក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា ត្រីបាឡែនប្រហែល ២០០ ក្បាលបានងាប់ បន្ទាប់ពីបានជាប់គាំងនៅលើឆ្នេរខ្សាច់ ដែលលាតសន្ធឹងលើឆ្នេរសមុទ្រភាគខាងលិចរដ្ឋ Tasmania ។មានតែត្រីបាឡែនចំនួន ៣៥ ក្បាលប៉ុណ្ណោះ ក្នុងចំណោមត្រីបាឡែនប្រហែល ២៣០ ក្បាលដែលត្រូវបានគេរកឃើញ នៅលើឆ្នេរកាលពីថ្ងៃមុន នៅមានជីវិតនៅឡើយ ។គួរបញ្ជាក់ថា អាជ្ញាធរមិនទាន់បានបញ្ជាក់ពីប្រភពនៃដើមហេតុណ ដែលនាំត្រីបាឡែន ទាំងនោះ ងាប់និងរសាត់អណ្តែត មកទើលើឆ្នេរអូស្រ្តាលី នោះទេ ស្របពេលក្រុមមន្ត្រីជំនាញសត្វកំពុងបើកការសើបអង្កេត៕