(រុស្សុី)៖ពលរដ្ឋរុស្ស៊ីបានចេញមកប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងបទបញ្ជាចល័តទ័ពបន្ថែមចំនួន 300,000 នាក់ ដែលប្រកាសដោយប្រធានាធិបតី ពូទីន កាលពីថ្ងៃពុធម្សិលមិញ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera។ 


ក្នុងពេលដែល ពលរដ្ឋរុស្ស៊ីបានចេញមកប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងបទបញ្ជាចល័តទ័ពបន្ថែម អាជ្ញាធររុស្ស៊ី ចាប់ខ្លួនពលរដ្ឋទាំងនោះ រាប់ពាន់នាក់ដែលបាតុកម្មតវ៉ាប្រឆាំងនឹងបទបញ្ជាចល័តទ័ពបន្ថែមរបស់លោក ពូទីន ។ ស្របពេលដែល ព្រះរាជអាជ្ញាគំរាមអាចមានទោសជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១៥ឆ្នាំ ។ 

គួរបញ្ជាក់ថា  ការចល័តទ័ពបន្ថែមរបស់ ប្រធានាធិបតី  ពូទីន បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុង ប្រទេសរុស្ស៊ី បន្ទាប់ពីពេលមុននេះ កងទ័ពរុស្ស៊ីបានចុះចាញ់ការវាយប្រហារតបតវិញពីសំណាក់អ៊ុយក្រែន រហូតដល់ ត្រូវដកខ្លួនចេញពីផ្នែកមួយចំនួននៃ តំបន់ភាគឦសានទីក្រុង ខាគីវ ៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ