(អាមេរិក)៖ នៅថ្ងៃទី២២ ខែមិថុនានេះ សហរដ្ឋអាមេរិកបានសម្រេចចូលរួមក្នុងសង្រ្គាមប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ការចូលរួមរបស់សហរដ្ឋអាមេរិកនាពេលនេះ បានដាក់សម្ពាធកាន់តែខ្លាំងថែមទៀតទៅលើអ៊ីរ៉ង់ និងបង្កើនហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅលើបណ្ដាញសង្គមថា សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរ​ ចំនួន៣​ របស់អ៊ីរ៉ង់ ដែលរួមមាន ទីតាំង​ Fordow, Natanz និង Isfahan។ ទីតាំងទាំងបីដែលសហរដ្ឋអាមេរិកបានវាយប្រហារនេះ​ គឺតំណាងឱ្យបេះដូងនៃហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

មន្ត្រី​អាមេរិក និង​អ៊ីស្រាអែល​បាន​និយាយ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​របស់​អាមេរិក និង​គ្រាប់បែក bunker buster ទម្ងន់ ៣០,០០០ ផោន។ គ្រាប់បែក bunker buster ផ្តល់ឱកាសដ៏ល្អបំផុតក្នុងការបំផ្លាញទីតាំងដែលមានកំពែងរឹងមាំ ដែលភ្ជាប់ទៅនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលកប់នៅក្រោមដីយ៉ាងជ្រៅ។នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី ២២ ខែមិថុនា​ ឆ្នាំ២០២៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ