(កំពង់ស្ពឺ) ÷ កាលពីថៃ្ងទី១០ ខែមិថុនា ឆ្នាំ២០២០ កំលាំងអធិការនគរបាលស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុក បានចុះសហការស្រាវជ្រាវឃាត់មុខសញ្ញាជាជនសង្ស័យក្នុងអំពេីឃាតកម្ម ដែលបានរត់គេចមកសម្ងំលាក់ខ្លួនពួនអាត្មា នៅក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ក្នុងចំការមួយកន្លែង ។ 
 ដោយបានការចង្អុលណែនាំពីរលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ និងបានកិច្ចសម្របសម្រួលនីតិវិធីពីរអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំង នគរបាលនៃអធិការនគរបាលស្រុកឱរ៉ាល់បានសហការជាមួយតំណាងក្រុមហ៊ុនស៊ូហ្គេីភ្នំពេញ “ចំការអំពៅ” ស្ថិតក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ បានឃាតខ្លួន ឈ្មោះ ផូ ងួនហៅ តឿ ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរ ជាកម្មករសំណង់ មានទីលំនៅ ភូមិព្រៃផ្ចិក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល មុនឃាត់ខ្លួន ។ 
 ដំណើររឿងហេតុ កាលពីថៃ្ងទី០៦ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យជាប្ដី បានបង្កជម្លោះជាមួយប្រពន្ធ ហេីយឈ្មោះ តឿ បានយកសាំងចាក់ដុតសម្លាប់ប្រពន្ធនៅផ្ទះក្នុងភូមិផ្ចិក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល រួចរត់គេចខ្លួន។
 
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លេីយសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពចាក់សាំងដុតសំលាប់ប្រពន្ធខ្លួនមែនដោយសារតែកំហឹងជម្លោះកេីតឡេីងរហូតមិនអាចគ្រប់គ្រងអារម្មណ៍បាន ។ 
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ជូននគរបាលខេត្ដកណ្ដាល ទទួលយកទៅអនុវត្ដនីតិវិធីបន្ដ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ