(វេណេហ្ស៊ុយអេឡា)៖ រដ្ឋមន្ត្រីក្រសួងការងារវ៉េណេស៊ុយអេឡា លោក ហ្វ្រេនស៊ីសកូ តូរៀលបា (Francisco Torrealba) បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋ អាមេរិក កំពុងជំរុញឱ្យជនជាតិវេណេស៊ុយអេឡា កាន់តែច្រើនធ្វើចំណាកស្រុក ទៅកាន់ប្រទេសជិតខាង។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងការងារវ៉េណេស៊ុយអេឡា លោក ហ្វ្រេនស៊ីសកូ តូរៀលបា បានធ្វើការកត់សម្គាល់នៅទីក្រុងហ្សឺណែវ ពេលបង្ហាញរបាយការណ៍របស់ខ្លួន ស្តីពីអនុសញ្ញាអន្តរជាតិស្តីពីការការពារសិទ្ធិពលករចំណាកស្រុកទាំងអស់ និងសមាជិកនៃគ្រួសាររបស់ពួកគេផងដែរ។

