(អាមេរិក)៖ មនុស្ស៦នាក់បានស្លាប់ និងជាច្រើននាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យក្រោយពីខ្មាន់កាំភ្លើងលបបាញ់ពីដំបូលអគារ នៅឯក្បួនដង្ហែព្រឹត្តិការណ៍នៅក្នុងទីក្រុង Highland Park រដ្ឋ Illinois សហរដ្ឋអាមេរិក។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២២។យោងតាមប៉ូលិសជនសង្ស័យគឺឈ្មោះ Robert E Crimo III អាយុ ២២ ឆ្នាំ ប្រដាប់ដោយអាវុធ ។ជនសង្ស័យទំនងជាកំណត់គោលដៅលើអ្នកចូលរួមក្បួនដង្ហែដោយមិនរើសមុខ ជាមួយនឹងកាំភ្លើងដែលមានថាមពលខ្ពស់។ជនសង្ស័យ ​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​លបបាញ់​ទៅ​លើ​សាធារណជន ​ពី​លើ​ដំបូល​ហាង​ក្បែរ​នោះ ជាកន្លែងដែល​ប៉ូលិស​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ “ភស្តុតាង​នៃ​អាវុធ”។

គួរបញ្ជាក់ថា ថ្ងៃទី ៤ខែកក្កដា គឺជាថ្ងៃបុណ្យជាតិ ដែលរម្លឹកដល់ពេលអាណានិគមអាមេរិកបានប្រកាសឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៧៧៦៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ