(ភូមា)៖ ឧទ្ធម្ភាគចក្រយោធាភូមា បានវាយប្រហារសាលារៀន និងភូមិមួយនៅភាគខាងជើងភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ រួមទាំងកុមារ ៧នាក់ អ្នកគ្រប់គ្រងសាលា និងបុគ្គលិកជំនួយម្នាក់បាននិយាយកាលពីថ្ងៃចន្ទ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ 

ការស្លាប់និងរបួសរបស់ជនស៊ីវិលជារឿយៗ បានកើតឡើងនៅក្នុងការវាយប្រហារដោយរដ្ឋាភិបាលយោធាទៅលើក្រុមបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនកុមារដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងទីប្រជុំជន Tabayin ក្នុងតំបន់ Sagaing ហាក់មានចំនួនកើនឡើង ចាប់តាំងពីកងទ័ពបានដណ្តើមអំណាចកាលពីខែកុម្ភៈឆ្នាំមុន ដោយបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។

គួរបញ្ជាក់ថា ការកាន់កាប់របស់កងទ័ពបានបង្កឱ្យមានការតវ៉ាអហិង្សាដ៏ធំនៅទូទាំងប្រទេស។ ការបង្ក្រាបរបស់យោធា​និង​ប៉ូលិស​ ​បណ្តាល​ឱ្យ​មានការ​រីក​រាលដាល​នៃ​ការងើបឡើង​តស៊ូ​ប្រដាប់​ដោយអាវុធ​ ពីសំណាក់ពលរដ្ឋនៅ​ក្នុង​ទីក្រុង និង​ជនបទ។ ការប្រយុទ្ធគ្នាបានកើតមានយ៉ាងខ្លាំងជាពិសេសនៅក្នុងខេត្ត Sagaing ជាកន្លែងដែលយោធាបានបើកការវាយលុកជាច្រើនលើកច្រើនសារ ក្នុងករណីខ្លះបានដុតបំផ្លាញភូមិរបស់អ្នកស្រុក ខណៈពលរដ្ឋជាងកន្លះលាននាក់ បានភាសខ្លួនចាកចេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ