មេដឹកនាំពិភពលោកជាង១០០ប្រទេស រួមទាំងមនុស្សរាប់ម៉ឺនសែននាក់បានចូលរួមនិងថ្វាយការគោរពលាជាលើកចុងក្រោយចំពោះព្រះសពមហាក្សត្រីចក្រភពអង់គ្លេសElizabeth II
2 ឆ្នាំ មុន
(អង់គ្លេស)៖ ថ្នាក់ដឹកនាំប្រទេសជាង១០០ នៅទូទាំងពិភពលោក រួមទាំងមនុស្សរាប់ម៉ឺនសែននាក់ បានចូលរួមនិងថ្វាយការគោរពលាជាលើកចុងក្រោយចំពោះព្រះសពមហាក្សត្រីចក្រភពអង់គ្លេសElizabeth II ខណៈមឈូសម្ចាស់ក្សត្រីដង្ហែទៅដល់ប្រាសាទWindsor។ ព្រះសពម្ចាស់ក្សត្រីចក្រភពអង់គ្លេសElizabeth II បញ្ចុះនៅប្រាសាទWindsorនេះ ជាមួយនិងស្វាមីរបស់ទ្រង់ព្រះអង្គម្ចាស់Phililp។
គួរបញ្ជាក់ថា ព្រះមហាក្សត្រីElizabeth II បានយាងសោយទីវង្គតក្នុងព្រះជន្មាយុ៩៦ ព្រះវស្សា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២បន្ទាប់ពីសោយរាជ្យសម្បត្តិចំនួន៧០ឆ្នាំ។ព្រះមហាក្សត្រិយ៍ Elizabeth II ជាក្សត្រីយ៍មួយអង្គសោយរាជ្យទ្រព្យសម្បត្តិលើចក្រភពអង់គ្លេស និងប្រទេសចំនួន១៤ផ្សេងទៀតនៅក្នុងពិភពលោក។ក្រោយមហាក្សត្រីចក្រភពអង់គ្លេសElizabeth II យាងចូលទីវង្គតទៅ ព្រះអង្គម្ចាស់ Charles បុត្រាច្បងរបស់ព្រះមហាក្សត្រីElizabeth II ព្រះជន្ម៧៣ព្រះវស្សា បានឡើងសោយរាជ្យសម្បត្តិបន្ត។ការយាងចូលទីវង្គតរបស់ព្រះមហាក្សត្រីElizabeth II ស្ថិតក្នុងរយៈពេលជាង១ឆ្នាំក្រោយពីព្រះរាជភស្តា(ស្វាមី)របស់ទ្រង់ព្រះអង្គម្ចាស់Prince Philip យាងចូលទីវង្គតនៅថ្ងៃ៩មេសាឆ្នាំ២០២១ក្នុងព្រះជន្មាយុ៩៩ព្រះវស្សា។
សូមបញ្ជាក់ថា នេះគឺជាទិដ្ឋភាពកម្របំផុតមិនធ្លាប់មាននៅអង់គ្លេស ដែលគេឃើញមានវត្តមានថ្នាក់ដឹកនាំលំដាប់កំពូលរបស់ពិភពលោក ឥស្សរជន និងមនុស្សរាប់ម៉ឺនសែននាក់ បានចូលរួមនិងថ្វាយការគោរពលាជាលើកចុងក្រោយចំពោះព្រះសពមហាក្សត្រីចក្រភពអង់គ្លេសElizabeth II ៕