(នូវែលសេឡង់)៖ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់នៅថ្ងៃអង្គារ ទី២០កញ្ញានេះ បានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងដ៏ធំបំផុតរបស់ប្រទេស ( Taupo )ដែលនឹងបណ្តាលឱ្យមានការផ្ទុះដ៏ធំបំផុតនៅលើផែនដី ដែលមិនធ្លាប់មានក្នុងរយៈពេល៥ពាន់ឆ្នាំមកហើយ ខណៈវាបានផ្ទុះលើកចុងក្រោយប្រហែល 1,800 ឆ្នាំមុន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃតិ២០ ខែកញ្ញា ឆ្នាំ២០២២។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារភូគព្ភសាស្ត្រ GeoNet បាននិយាយថា ខ្លួនបានរកឃើញការរញ្ជួយដីតូចៗជិត 700កន្លែង នៅខាងក្រោមបឹង Taupo ដែលជាចំនុចភ្នំភ្លើងប្រមូលផ្តុំគ្នា ហើយអាចបង្កើតជាការផ្ទុះភ្នំភ្លើងដ៏ធំបាន ។ប្រព័ន្ធប្រកាសអាសន្នពីភ្នំភ្លើងគឺផ្អែកលើកម្រិតចលាចលកើនឡើងចំនួនប្រាំមួយ ប៉ុន្តែ Geonet កត់សម្គាល់ថាការផ្ទុះអាចកើតឡើងនៅគ្រប់កម្រិត ហើយកម្រិតអាចនឹងមិនផ្លាស់ទីតាមលំដាប់លំដោយ ដោយសារសកម្មភាពអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ភ្នំភ្លើង Taupo មានចំហាយនៃការសាយភាពជាង 100 គីឡូម៉ែត្រចូលទៅក្នុងបរិយាកាសនៅពេលដែលវាបានផ្ទុះចុងក្រោយប្រហែល 200 ឆ្នាំមុនគ.ស. ដោយបានបំផ្លិចបំផ្លាញតំបន់ដ៏ធំមួយនៃកោះខាងជើងកណ្តាលរបស់ប្រទេសនូវែលសេឡង់។ Geonet និយាយ​ថា ការ​ផ្ទុះ​នេះ​គឺ​ជា​ការ​ផ្ទុះ​ដ៏​ធំ​បំផុត​នៅ​លើ​ភព​ផែនដី​ក្នុង​រយៈ​ពេល 5,000 ឆ្នាំ​កន្លង​មក​ហើយ។គួរបញ្ជាក់ថា នូវែលហ្សេឡង់ ឆ្លងកាត់ព្រំប្រទល់រវាងបន្ទះប្លាកែត ប៉ាស៊ីហ្វិក និងអូស្ត្រាលី ហើយជួបប្រទះនឹងការផ្ទុះភ្នំភ្លើង និងការរញ្ជួយដីជារឿយៗ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ