(ជប៉ុន)៖ ព្យុះទីហ្វុង Nanmadol ដែលបាននឹងកំពុងបោកបក់កាត់ភាគនិរតីប្រទេសជប៉ុន បានសម្លាប់មនុស្សម្នាក់ និងរបួសជាង ៦០ នាក់ ហើយបានបង្ខំមនុស្សរាប់ម៉ឺននាក់ឱ្យជ្រកកោនឆ្ងាយពីតំបន់ដែលមានហានិភ័យ មុនពេលធ្វើដំណើរឆ្ពោះទៅទីក្រុងតូក្យូ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅព្រឹកថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២២។ 

រថភ្លើង និង​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ផ្អាក​សេវាកម្ម ដោយសារ​ផ្លូវ​ហាយវ៉េ​ត្រូវ​បាន​បិទ ហើយ​បាន​ចេញ​ការ​ព្រមាន​សម្រាប់​ការ​បាក់​ដី ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា ខ្យល់ព្យុះនេះ មានល្បឿនរហូតទៅដល់ 100mph ឬ(162km/h)។

គួរបញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះ Nanmadol ត្រូវបានគេព្យាករណ៍ថានឹងបន្តធ្លាក់ភ្លៀងធ្លាក់ខ្លាំងលើកោះ Honshu ដ៏សំខាន់របស់ប្រទេសនេះ មុនពេលទៅដល់រដ្ឋធានីតូក្យូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ