អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ចិនរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពណា ដែលព្យាយាមបំបែកប្រទេសជាតិចេញពីគ្នា
ប៉េកាំង៖ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទនេះ បាននិយយថា ប្រទេសចិនបានដាក់ “តំណាងយ៉ាងតឹងរ៉ឹង” ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា កងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីមានការឈ្លានពានរបស់ចិន។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលបំបែកប្រទេសជាតិចេញពីគ្នា។លោក ថា៖ «យើងមានឆន្ទៈធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីខិតខំធ្វើការបង្រួបបង្រួមដោយសន្តិវិធី។
លោកស្រីក៏បានជំរុញឱ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ "ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ" ដោយព្រមានសហរដ្ឋអាមេរិកកុំឱ្យធ្វើឱ្យខូចធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។
លោកស្រី Mao បានមានប្រសាសន៍ថា “តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន”៕