ជប៉ុន ៖ ផ្ទះសម្បែងជាង ៣០០.០០០ខ្នងគ្មានអគ្គិសនី ខណៈ ជើងហោះហើរប្រហែល ៨០០ត្រូវបានលុបចោល ដោយសារតែ ព្យុះទីហ្វុង Nanmadol បានបោកបក់លើភាគខាងលិចប្រទេសជប៉ុនជាមួយនឹងភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅថ្ងៃចន្ទ ទី ១៩ កញ្ញានេះ
។
មន្ត្រីភ្នាក់ងារឧតុនិយមបានប្រាប់ឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រលកខ្ពស់ និងខ្យល់ព្យុះ។
គួរបញ្ជាក់ថា ប្រតិបត្តិការលើផ្លូវដែក និងធ្វើឱ្យផ្ទះសម្បែងជាង ៣០០.០០០ខ្នងគ្មានអគ្គិសនី។ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា កម្រិតទឹកភ្លៀង ៤០០ម៉ែត្រត្រូវគេរំពឹងថានឹងធ្លាក់នៅតំបន់ Tokai ភាគកណ្តាលប្រទេសជប៉ុន នៅក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ទៀត។
ដោយឡែក ស្ថានីយ៍រថភ្លើងដែលជាប្រតិបត្តិការរថភ្លើងបម្រើឱ្យកោះ Kyushu ភាគខាងលិចប្រទេសជប៉ុនបាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការសម្រាប់ថ្ងៃចន្ទនេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines និង ANA Holdings បានលុបចោលជើងហោះហើរប្រហែល ៨០០សម្រាប់ថ្ងៃចន្ទ៕