កន្សោមអក៖ ឯកឧត្តម ហោ សំអាតអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំកន្សោមអកបានមានប្រសាសន៍ថាក្រុមការងារ នឹងអនុវត្តគម្រោងផ្តល់សូឡា១០០ម៉ែត្រ សូឡា១ដើម ដល់ភូមិទាំង៩នៃឃុំកន្សោមអក ។ ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ក្រោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ និងស្របតាមសន្យាដែលបានធ្វើឡើងជាមួយប្រជាពលរដ្ឋ ឯកឧត្តមនឹងផ្តល់ជូនសូឡា១០០ម៉ែត្រ១ដល់ភូមិចំនួន៩នៃឃុំកន្សោមអក។

ទន្ទឹមនឹងនេះផងដែរឯកឧត្តម បានណែនាំដល់ក្រុមការងារត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីសិក្សាអំពីបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋរដ្ឋ រិះរកនូវបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់បក្សឱ្យបានល្អ ក្នុងនោះត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀនគ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើងក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ