(ព្រៃវែង)៖នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតីក្នុង ពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។


ពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មីព្រៃត្បែង ក៏មានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប ក្នុងខេត្តព្រៃវែង  រួមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

 

សូមបញ្ជាក់ថា ពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មីព្រៃត្បែង នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ