(បឋម)៖នៅវេលាម៉ោង​ ៨និង៣០នាទីព្រឹក​ ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២៣​ ដែលស្ថិតនៅចំណុចផ្ទះ​ មួយកន្លែង​ តាមផ្លូវបេតុងលេខ៦២ ក្នុងសង្កាត់ស្ទឹងមានជ័យ​ទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា ៤នាក់​ បានធ្វេីសកម្មភាពបាញ់ប្លន់ចំនួន​ ៣គ្រាប់​ យក​គ្រឿង​អលង្ការ​ និងប្រាក់​ គិតជាទឹកប្រាក់ជិត ២០ម៉ឺនដុល្លារ​ ពីអាជីវករលក់មាសទៅបាត់តែម្តង។ 

គួរបញ្ជាក់ថា បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកដល់ទីតាំង​ និងធ្វេីការសាកសួរជនរងគ្រោះ​ ដេីម្បីធ្វេីការស្រាវជ្រាវរកជនសង្ស័យទាំងនោះ​ មកដាក់ទោសតាមផ្លូវច្បាប់៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ