ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ការពារការចម្លងវីរុសកូវីដ-១៩ ជំងឺផ្ដាសាយបក្សី និងបង្ការការពុលចំណីអាហារ នាឱកាសរៀបចំសែនដូនតា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
យោងតាមចេញសេចក្តីណែនាំក្រើនរំលឹករបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ រីឯស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីៗដូចជា XBB ឬ XBB.1.5 នៅតែបន្តមាននៅឡើយនៅលើសាកលលោក និងនៅក្នុងតំបន់ ធ្វើឱ្យមានកំណើនជាបន្តបន្ទាប់នូវអ្នកឈឺ និងអ្នក ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតាម បណ្តាប្រទេសមួយចំនួន។
ក្រសួង បន្ដថា ហើយក៏អាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩ បម្លែងថ្មីៗ ពីប្រទេសមួយទៅប្រទេសមួយ ដែលគួរឱ្យមានការព្រួយបារម្ភលើលទ្ធភាពអាចនឹងមានការផ្ទុះឡើងវិញនូវការរាតត្បាតក្នុងសហ គមន៍ ប្រសិនបើភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍មានការថមថយចុះខ្លាំង ព្រមទាំងខ្វះការប្រុងប្រយ័ត្ន ដែលតម្រូវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដួសទី៣ ទី៤ ទី៥ ទី៦ និងដូសបន្តបន្ទាប់) ឱ្យបានត្រឹមត្រូវបើដល់វេនចាក់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ