(បរទេស)៖ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ លោក David Beasley បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ពិភពលោកកំពុងប្រឈមមុខនឹងភាពអាសន្នជាសកលនៃទំហំដែលមិនធ្លាប់មានពីមុនមក ខណៈដែលមនុស្សប្រមាណ ៣៤៥ លាននាក់កំពុងប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លាននៅក្នុងប្រទេសចំនួន ៨២ ដែលទីភ្នាក់ងារនេះដំណើរការ និងបានកត់ត្រា។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២។ 

ចំនួននេះគឺច្រើនជាងទ្វេដងនៃទិន្នន័យមុនការរាតត្បាតក្នុងឆ្នាំ ២០២២  ហើយរួមបញ្ចូលមនុស្សប្រហែល ៥០ លាននាក់ ជាមួយនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

លោក David Beasleyបាននិយាយថា "ភាពអត់ឃ្លាននាពេលនេះ ប្រៀបបានជារលកយក្សស៊ូណាមិនៃភាពអត់ឃ្លាន" ដោយចង្អុលបង្ហាញពីការខ្វះខាតគ្រាប់ធញ្ញជាតិនិងតម្លៃនៃការរស់នៅកើនឡើងខ្លាំង ដែលជាកត្តាចម្បងមួយចំនួននៅពីក្រោយការផ្លាស់ប្តូរមកជួបបញ្ហាទាំងនេះ៕ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ