ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការចូលរួមសហការការងារជាមួយ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ភ្នំពេញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ថា រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញ យោងតាមគោលការណ៍ឯកភាពពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យា ហើយនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

ការកែសម្រួលឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យាដែលជាមន្រ្តីជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីជាប់កិច្ចសន្យា ឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភាកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្រ្តីនគរបាលចរាចរណ៍៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ