(ហ្គាតេម៉ាឡា)៖ បុគ្គលិកសង្គ្រោះបន្ទាន់ បាននិយាយថា យ៉ាងហោច ណាស់មនុស្ស ៩ នាក់បានស្លាប់ និង ២០នាក់ផ្សេង ទៀតបានរងរបួស នៅក្នុងការរត់ជាន់គ្នា នៅការប្រគុំតន្ត្រីមួយនៅភាគខាងលិច ប្រទេសហ្គាតេម៉ាឡា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ជនរងគ្រោះត្រូវបានស្លាប់ ខណៈដែលមនុស្សរាប់ពាន់នាក់ បានព្យាយាមចាកចេញពីកន្លែងប្រគុំតន្ត្រីនៅចុងម៉ោង។  ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង ដើម្បីប្រារព្ធទិវាឯករាជ្យនៅក្នុងប្រទេសនេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។ 

ក្រុមសង្គ្រោះ ក្នុងតំបន់បាននិយាយ នៅលើ ធ្វីតធឺថាមនុស្សរងរបួស ខ្លះសង្ស័យថាបានបាក់ឆ្អឹង ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យហេីយអត្ត សញ្ញាណអ្នកស្លាប់រួមទាំងកុមារពីរនាក់ ស្ថិតក្នុង ចំណោមអ្នក ស្លាប់មិនទាន់ត្រូវបានបញ្ចេញទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរមួយ ហេីយវាជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ប្រទេសហ្គាតេម៉ាឡាប្រារព្ធពិធីបុណ្យឯករាជ្យនៅឆ្នាំ១៨២១ របស់ខ្លួនពីប្រទេសអេស្បាញបន្ទាប់ពីការប្រារព្ធពិធីកាលពី ២ ឆ្នាំមុនត្រូវបានផ្អាកដោយសារតែជំងឺ COVID-19៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ