MEXICO CITY៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសម៉ិកស៊ិកបានដោះលែងអ្នកទោសរាប់ពាន់នាក់ក្នុងអំឡុងពេល លោក Andres Manuel Lopez Obrador ធ្វើជាប្រធានាធិបតី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងអ្នកដែលមិនបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ឬត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។

ការដោះលែងនេះធ្វើឡើងតាមក្រិត្យរបស់ លោក Andres Manuel Lopez Obrador ក្នុងខែសីហា ឆ្នាំ ២០២១ ដែលបញ្ជាឱ្យដោះលែងពីពន្ធនាគារសហព័ន្ធ ដែលត្រូវបានគេធ្វើទារុណកម្ម ក៏ដូចជាអ្នកទោសចាស់ជរា និងឈឺមួយចំនួន ដែលមិនបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ និងខ្លះទៀតត្រូវបានឃុំខ្លួនដោយគ្មានការកាត់ទោសតាមច្បាប់ដែលលើសពី ២ ឆ្នាំ។

ជាក់ស្តែង ការដោះលែងមនុស្សសរុបចំនួន ២.៦៨៥ នាក់ ដែលអនុវត្តតាមច្បាប់លើកលែងទោសឆ្នាំ ២០១៩ ដែលផ្តល់ផលប្រយោជន៍ដល់បុគ្គលនៅក្នុងពន្ធនាគារសម្រាប់ឧក្រិដ្ឋកម្មតូចតាច កើតឡើងនៅពេលដែល លោក Andres Manuel Lopez Obrador បានទាញការរិះគន់ពីក្រុមសិទ្ធិមនុស្សចំពោះការប្រើប្រាស់យ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលរបស់លោកចំពោះជនឃុំខ្លួនបណ្តោះអាសន្ន។

ប៉ុន្តែយ៉ាងណាម៉ិញ លោកស្រី Rosa Icela Rodriguez ប្រធានទីភ្នាក់ងារអនុវត្តច្បាប់សន្តិសុខ និងការពារប្រជាពលរដ្ឋ បាននិយាយថា ការដោះលែងទាំងនេះគឺជា "ទង្វើនៃយុត្តិធម៌សម្រាប់អ្នកដែលមិនបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរទាក់ទងនឹងអំពើហិង្សា ឬការបង្ហូរឈាម" ។

អ្នកស្រីបានពណ៌នាអ្នកទោសដែលត្រូវបានដោះលែងថាជា "មនុស្សខ្សត់ខ្សោយ ដែលមិនអាចបង់ថ្លៃមេធាវី អ្នកបកប្រែ ឬអ្នកដែលប្រឈមមុខនឹងទុក្ខលំបាក" ហើយបាននិយាយទៀតថា ក្នុងចំណោមអ្នកទាំងនោះមាន ស្ត្រី ២៣ នាក់ មនុស្សចាស់ ១២០ នាក់ ២០៨ នាក់ ជាអ្នកមានជំងឺរ៉ាំរ៉ៃ ឬ degenerative, ១៥ នាក់ ជាជនបរទេស និងជនជាតិដើមភាគតិចចំនួន ៥១ នាក់។

គួររំលឹកថា យោងតាមទីភ្នាក់ងារស្ថិតិជាតិ INEGI បានឱ្យដឹងថា ចំនួនប្រជាជននៅក្នុងពន្ធនាគាររបស់ប្រទេសម៉ិកស៊ិក បានកើនឡើង ៤,៤% នៅឆ្នាំ ២០២១ ធៀបនឹងឆ្នាំមុន ដែលឈានដល់ ២០៤.៣៦០ នាក់។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ