អាហ្វ្រិក៖ យោធាបាននិយាយកាលពីថ្ងៃពុធថា ពួកសកម្មប្រយុទ្ធក្នុងស្រុកចំនួន ៤១ នាក់ត្រូវបានសម្លាប់ ខណៈពេលដែលការប៉ុនប៉ងវាយឆ្មក់លើកងកម្លាំងរដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកខាងលិចគឺ Burkina Faso ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងហេតុការណ៍នេះដែរ ទាហានរដ្ឋាភិបាលចំនួន៨ នាក់ក៏ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស។ ការវាយប្រហារនេះគឺជាការវាយប្រហារលើកទី៤ហើយក្នុងរយៈពេលតិចជាង១០ថ្ងៃនៅភាគខាងជើងប្រទេស Burkina Faso។

ការប្រយុទ្ធគ្នាបានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ បន្ទាប់ពីវរសេនីយ៍ឯក Paul-Henri Sandaogo Damiba បានឡើងកាន់តំណែងជាប្រធានាធិបតីក្នុងខែមករា បន្ទាប់ពីរដ្ឋប្រហារ នេះដំណើរឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងបះបោរ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ