ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា  មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ លក្ខណបែបនេះនឹងធ្វើឲ្យ៖

១-តំបន់ទំនាបកណ្តាល ៖

-សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨ °C

-សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

-សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់ ។

៣-តំបន់មាត់សមុទ្រ ៖

-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ បន្តពីថ្ងៃទី២០-២៣ ខែឧសភា បរិមាណភ្លៀងអាចកើន ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងធនធានទឹក បានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ