កម្លាំងអន្តរាគមន៍ពិសេស ចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ ផលិតរួចប្រមាណ២០០លីត្រ នៅខេត្តរតនគីរី
(រតនគិរី)៖ នៅវេលាម៉ោង១៩ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។
ក្នុងប្រតិបត្តិការបង្ក្រាបករណីនេះដឹកនាំផ្ទាល់ដោយលោក ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានបញ្ជាក់ថាក្រោមកិច្ចចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្ត កម្លាំងជំនាញបង្ក្រាបករណីនេះដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ និងដករហូតវត្ថុតាង មួយចំនួនដូចជា (ម៉ូតូចំនួន១៥គ្រឿង, ទឹកឃ្មុំផលិតរួចប្រមាណ២០០លីត្រ, វត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួន, បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង គឺបានឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីចាត់ការទៅតាមនីតិវិធី៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ