BREAKING NEWS ៖លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវកម្លាំងនគរបាលចាប់ខ្លួន (មានវីដេអូ)
ភ្នំពេញ)៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនតាមដីការបស់តុលាការក្រោមបទចោទប្រកាន់ ថា មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន ឬ(សែកស្អុយ)។នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ នៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការចាប់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សភ្លើងទៀនរូបនេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។តាមដីការបស់តុលាការ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនលោក ថាច់ សេដ្ឋា មកកាន់សាលាដំបូងរាធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយការចាប់ខ្លួន, លោក ថាច់ សេដ្ឋា ត្រូវបាននាំភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ