ភ្នំពេញ​ ៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតថ្លែងអំណរគុណ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារជូនពរ ក្នុងឱកាសនៃទិវាខួបកំណើត គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ប្រកបដោយពាក្យពេជន៍លើកទឹកចិត្តដ៏មានអត្ថន័យ។

នាឱកាសដ៏វិសេសវិសាលនេះ សម្តេចក្រឡាហោម បានសម្តែងនូវសេចក្តីសោមនស្ស និងមោទកភាពយ៉ាងក្រៃលែងចំពោះសមានចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះសម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ 

ក្នុងឱកាសឆ្នាំថ្មី ២០២៣នេះដែរ សម្តេចក្រឡាហោម សូមបួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោសព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ