ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសខួបចម្រើនជន្មាយុ៧១ ឈានចូល ៧២ឆ្នាំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ សម្តេចក្រឡាហោម គម្រប់ ៧១ឆ្នាំ ឈានចូល៧២ឆ្នាំ ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនសម្ដេចក្រឡាហោម សូមមានសុខភាពល្អ បរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាសារតីភ្លឺស្វាង មានអាយុយឺនយូរ។

សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្តេចក្រឡាហោម ក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី និងការពារសន្តិសុខជាតិ ពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាព សង្គម ទទួលបានលទ្ធផលដ៏ល្អប្រសើរជូន រាជរដ្ឋាភិបាល និងសង្គមជាតិ។

ជាថ្មីម្ដងទៀត សម្តេចសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្ដេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ