ក្រសួងទេសចរណ៍ ៖ ខារ៉ាអូខេ ក្លឹបកំសាន្ដ នូវតែបន្ដសកម្មភាពរបស់ខ្លួន ដោយល្មើស នឹងវិធានការរាជរដ្ឋាភិបាល
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសង្កេតឃើញថា មានមូលដ្ឋាន អាជីវកម្ម ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក និងបៀរហ្កាឌិន នៅតាមរាជធានី-ខេត្ត នូវតែបន្ដសកម្មភាពអាជីវកម្ម ដោយល្មើសនឹងវិធានការរាជរដ្ឋាភិបាល។
យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោក ថោង ខុន បានឲ្យដឹងថា ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ពិសេស ចំពោះមូល ដ្ឋាន អាជីវកម្ម KTV ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន នៅតែត្រូវបន្ដ អនុវត្តឲ្យបានម៉ឹងម៉ាត់ ខ្ជាប់ខ្ជូនជាប្រចាំ រហូតដល់មានការជូនដំណឹងជាថ្មី ស្ដីពី ការបន្ធូរបន្ថ យ ឬកែសម្រួលវិធានការនៅពេលខាងមុខ។លោក បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលបច្ចុប្បន្នេះ មានរបាយការណ៍ថា នៅមានមូលដ្ឋាន អាជីវកម្ម KTV ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក និងបៀរហ្កាឌិន ខ្លះ នៅតាមរាជធានី ខេត្តមួយចំនួន នៅតែបន្ដសកម្មភាពអាជីវកម្ម ដោយល្មើសនឹងវិធានការរបស់រាជរដ្ឋាភិបា ល»៕E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ