ភ្នំពេញ ៖ កម្ពុជា-ឥណ្ឌា បានឯកភាពគ្នាថា ដំណើរទៅមុខ ដើម្បីស្ដារស្ថានភាពសេដ្ឋកិច្ច សង្គមក្រោយ កូវីដ-១៩ ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្ដរ ជាតិ កាន់តែខ្លាំងជាងមុន។យោងក្ដីជូនព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ។ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា-ឥណ្ឌា បាទអរគុណគ្នាទៅវិញទៅមក ចំពោះការយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើ ដំណើរត្រលប់ទៅស្រុកវិញនៃពលរដ្ឋរៀងខ្លួន ដែលជាប់នៅប្រទេសមួយទៀត ។យន្ដហោះ មួយគ្រឿង នឹងដឹកពេលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០ នាក់ពីឥណ្ឌាមកកម្ពុជាវិញ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០នេះ ហើយពលរដ្ឋឥណ្ឌា នឹងបានត្រឡប់ទៅស្រុកវិញតាមជើងយន្ដ  ហោះ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ និងមួយជើងទៀត នៅថ្ងៃទី១៩ ខែមិថុនា ដែលមានចំនួនសរុប២៨០នាក់។ថ្នាក់ដឹកនាំទាំងពីរ ឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្ដារស្ថានភាពសេដ្ឋកិច្ចសង្គមក្រោយ កូវីដ-១៩ ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្ដរជាតិកាន់តែខ្លាំង ជាងមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ