លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា៖យោងតាមរបាយការណ៏របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាមកំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៨ មិថុនា ឆ្នាំ២០២០ គឺបានសម្រេចនាំស្រូវបានចំនួនសរុបប្រមាណជា ៣៨ ៥២៦ តោន ។ដែលធ្វើឲ្យ ខេត្តព្រៃវែងបានជាប់ចំណាត់ថ្នាក់ផលិត ស្រូវបានច្រើនជាងគេក្នងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ពិសេសការនាំចេញ។បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា៖​ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមតាមបណ្តាច្រកមួយចំនួន នៅខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង និងស្វាយរៀង គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ សម្រេចបានចំនួន ៩២១ ០៤៧ តោន ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ