ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចប្រគល់ភារកិច្ចឲ្យ  ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ធ្វើការ ចរចាជាមួយភាគីថៃ ដើម្បីសហការដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទៅជា ច្រកទ្វារ ព្រំដែនអន្ដរជាតិ។ យោងតាមការចេញផ្សាយ ទីស្ដីការ គណៈរដ្ឋមន្ដ្រី ថ្មីៗនេះ។
សូមរំលឹកថា ការសម្រេចបែបនេះ ក្រោយពី ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន លើកឡើង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ និងពិធីបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ១០ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោ ធិ៍សាត់។
សូមបញ្ជាក់ថា ច្រកទ្វារតំបន់ព្រំដែនថ្មដា ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ជាមួយ ខេត្តត្រាត ប្រទេសថៃ ដែលជាច្រកមួយស្ថិតក្នុងគម្រោងបង្កើតជាច្រកអន្តរជាតិ រវាងប្រទេសទាំងពីរ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ