(កំពង់ចាម)៖ ខ្មាន់កាំភ្លើងម្នាក់ មិនដឹងមាន ជម្លោះឬកំហឹង អ្វីនិងជនរងគ្រោះ ឡើយបានជិះរថយន្តមួយគ្រឿងទៅឈប់មុខផ្ទះរួច ចូលបាញ់ប្រហារប្ដីប្រពន្ធមួយគូដល់ក្នុងផ្ទះបណ្តាលអោយប្រពន្ធសម្លា.ប់ ខណៈប្ដីរបួសធ្ងន់។

ហេតុការណ៏នេះបានកើតឡើងកាលពី វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមៗ ខណៈប្ដីរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅភូមិទន្សោងស្លាប់ ឃុំស្រម៉រ ស្រុកជើងព្រៃខេត្តកំពង់ចាម។

សេចក្ដីរាយការណ៍ជំហ៊ានដំបូងពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើងគេឃើញជនសង្ស័យម្នាក់ចុះពីរថយន្ដមួយគ្រឿង ដើរចូលផ្ទះរបស់ជនរងគ្រោះ ក្រោយមកស្រាប់តែលើសំឡេងស្នូរកាំភ្លើងផ្ទួនៗជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកទើបដឹងថា ស្នូរកាំភ្លើងផ្ទួនៗនោះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ និងប្ដីរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែក ខ្មាន់កាំភ្លើងបានគេចខ្លួនបានក្រោយធ្វើសកម្មភាព។

បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ