សម្ដេចក្រឡាហោម ស ខេង អញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៥ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
សូមបញ្ជាក់ថា វេទិកាភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាបរិយាកាសដ៏ថ្លៃថ្លាមួយសម្រាប់ អង្គការបានជួបជុំ ដើម្បីឆ្លុះបញ្ចាំងការអនុវត្តល្អ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមមួយ តាមរយៈការលើកកម្ពស់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ ប្រកបដោយបរិយាបន្ន និងសាមគ្គីភាព។
លើសពីនេះ តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល នាឆ្នាំ កន្លងមក រាជរដ្ឋាភិបាល សម្រេចបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធាន មនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដែលអាទិភាពចំបងៗទាំងនេះ ជំរុញអោយប្រទេសកម្ពុជាក្លាយជា ប្រទេសចំណូលមធ្យមកំរិតទាប នៅឆ្នាំ២០១៥ ហើយឈានឆ្ពោះទៅជាប្រទេសចំណូល មធ្យមកំរិត ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ