(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C,សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ,នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។
២៖តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C,សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C ,នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។
៣៖តំបន់មាត់សមុទ្រ ,សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C, សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C.នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ