ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ បានបញ្ចប់ការសាងសង់ជាស្ថាពរ និងគ្រោងដាក់ឲ្យដំណើរការនៅដើមសប្តាហ៍នេះ ។

ប្រធានមន្ទីរសាធារណការលោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖បើតាមគម្រោងស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់នេះគ្រោងដាក់ឲ្យធ្វើចរាចរណ៍ឆ្លងកាត់នៅថ្ងៃ១២ ខែមេសា នេះ។

សូមជម្រាបថា ស្ពានអាកាសក្បាលថ្នល់ ចាប់ពីមហាវិថីព្រះមុនីវង្ស ទៅវិថីព្រះនរោត្តមមានប្រវែង ៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ ប្រវែង ១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រ ចាប់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។

គួររំលឹកថា បច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ កន្លែងហើយ គឺស្ពានអាកកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះ កំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ