ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថាដើម្បីទប់ទល់នឹងវិបត្តិជាសកល ព្រមទាំងសម្ពាធអវិជ្ជមាននានា ដែលកើតចេញពីកត្តាខាងក្នុង និងកត្តាខាងក្រៅនៅឆ្នាំ២០២០នេះ គឺតម្រូវឲ្យកម្ពុជាត្រូវតែពង្រឹង ឲ្យបាននូវខឿនសន្ដិសុខជាតិ និងសន្ដិសុខផៃ្ទក្នុង ដើម្បីទប់ស្កាត់មិនឲ្យមានរចនាសម្ព័ន្ធអង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា ។

យោងសារលិខិតជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនកងកម្លាំងនគរបាលជាតិក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថាក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មបញ្ញា សិប្បនិម្មិត(៤.០) អាចចាត់ទុកថា ឆ្នាំ២០២០ ជាឆ្នាំដែលសកលលោកប្រឈ និងហានិភ័យនានាជាច្រើន ។

សម្ដេចតេជោបន្ដថា ការផ្ទុះឡើងនូវការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ បានបង្កើតឲ្យមានវិបត្តិសុខភាព សាធារណៈជាសកល ដោយបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ជំរុញបណ្ដាប្រទេស រងគ្រោះទាំងអស់ បង្ខំចិត្តធ្វើការផ្លាស់ប្ដូរយ៉ាងតក់ប្រហល់ នូវគោលនយោបាយ និងយុទ្ធសាស្ដ្ររៀងៗខ្លួនតាមស្ថានភាពជាក់ស្ដែង ។ ក្នុងនោះកម្ពុជាក៏បាននិងកំពុងចាត់វិធានការ យ៉ាងហ្មត់ចត់ម៉ឹងម៉ាត់ បំផុតសំដៅបង្ការ ទប់ស្កាត់ប្រឆាំងទៅនិងការឆ្លងរាតត្បាតនៃមេរោគដ៏កាចសាហាវនេះ ដើម្បីការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋទប់ទល់និងហានិភ័យនានា ដែលជះឥទ្ធិលដល់ស្ថានភាព សន្ដិសុខ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ច។

សម្ដេចតេជោ មានប្រសាសន៍ថា «ដើម្បីទប់ទល់និងវិបត្តិជាសកល និងសម្ពាធអវិជ្ជមាននានា ដែលកើតចេញពីកត្តាខាងក្នុង និងកត្តាខាងក្រៅនាឆ្នាំ២០២០ និងបណ្ដាឆ្នាំមុខតម្រូវឲ្យកម្ពុជា ត្រូវតែពង្រឹងឲ្យបានខឿនសន្ដិ សុខជាតិ និងសន្ដិសុខផៃក្នុងទប់ស្កាត់មិនឲ្យមានរចនាសម្ព័ន្ធ អង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា ការពារឲ្យបាននូវសន្ដិភាព ឯករាជ្យអធិបតេយ្យភាពជាតិ បូរណាភា ពទឹកដីព្រមទាំងបន្ដទប់ស្កាយ់និងបញ្ចៀស ឲ្យបានអំពើភេរវកម្ម»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិគ្រប់ថ្នាក់ សូមថែរក្សាសុខភាព និងអប់រំគ្រួសារសាច់ញាតិឲ្យរក្សាអនាម័យជាប់ជានិច្ច និងគោរពប្រតិបត្តិការណែនាំរបស់ក្រសួងសុខភិបាលដើម្បីបង្ការជំងឺកូវីដ-១៩។

សម្ដេចតេជោស្នើឲ្យអ្នកពាក់ព័ន្ធត្រូវបង្កលក្ខណៈ សម្បត្តិគ្រប់បែបយ៉ាងក្នុងការសហការគាំទ្រជួយដល់គណៈកម្មការប្រឆាំងកូវីដ-១៩ គ្រប់ថ្នាក់ឲ្យសម្រេចភារកិច្ចដោយជោគជ័យតាមទិសស្លោក «យើងរួមគ្នាប្រឆាំងកូវីដ-១៩»៕ E B

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថាដើម្បីទប់ទល់នឹងវិបត្តិជាសកល ព្រមទាំងសម្ពាធអវិជ្ជមាននានា ដែលកើតចេញពីកត្តាខាងក្នុង និងកត្តាខាងក្រៅនៅឆ្នាំ២០២០នេះ គឺតម្រូវឲ្យកម្ពុជា ត្រូវតែពង្រឹង ឲ្យបាននូវខឿនសន្ដិសុខជាតិ និងសន្ដិសុខផៃ្ទក្នុង ដើម្បីទប់ស្កាត់មិនឲ្យមានរចនាសម្ព័ន្ធ អង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា ។

យោងសារលិខិតជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងយុគសម័យបដិវត្តន៍ ឧស្សាហកម្មបញ្ញា សិប្បនិម្មិត(៤.០) អាចចាត់ទុកថា ឆ្នាំ២០២០ ជាឆ្នាំដែលសកលលោកប្រឈម និងហានិភ័យនានាជាច្រើន ។

សម្ដេចតេជោបន្ដថា ការផ្ទុះឡើងនូវការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ បានបង្កើតឲ្យមានវិបត្តិសុខភាព សាធារណៈជាសកល ដោយបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ជំរុញបណ្ដាប្រទេស រងគ្រោះទាំងអស់ បង្ខំចិត្តធ្វើការផ្លាស់ប្ដូរយ៉ាងតក់ប្រហល់ នូវគោលនយោបាយ និង យុទ្ធសាស្ដ្ររៀងៗខ្លួន តាមស្ថានភាពជាក់ស្ដែង ។ ក្នុងនោះកម្ពុជាក៏បាននិងកំពុងចាត់វិធានការ យ៉ាងហ្មត់ចត់ម៉ឹងម៉ាត់ បំផុត សំដៅបង្ការ ទប់ស្កាត់ ប្រឆាំងទៅនិង ការឆ្លងរាតត្បាត នៃមេរោគដ៏កាចសាហាវនេះ ដើម្បីការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ទប់ទល់និងហានិភ័យនានា ដែលជះឥទ្ធិលដល់ស្ថានភាព សន្ដិសុខ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ច។

សម្ដេចតេជោ មានប្រសាសន៍ថា «ដើម្បីទប់ទល់ និងវិបត្តិជាសកល និងសម្ពាធអវិជ្ជមាននានា ដែលកើត ចេញពីកត្តាខាងក្នុង និង កត្តាខាងក្រៅ នាឆ្នាំ២០២០ និងបណ្ដាឆ្នាំមុខតម្រូវឲ្យកម្ពុជា ត្រូវតែពង្រឹងឲ្យបានខឿនសន្ដិ សុខជាតិ និងសន្ដិសុខផៃក្នុងទប់ស្កាត់មិនឲ្យមាន រចនាសម្ព័ន្ធ អង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ ពណ៌នៅកម្ពុជា ការពារឲ្យបាននូវសន្ដិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណាភាពទឹកដីព្រមទាំងបន្ដទប់ស្កាយ់ និងបញ្ចៀសឲ្យបានអំពើភេរវកម្ម»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិគ្រប់ថ្នាក់ សូមថែរក្សាសុខភាព និងអប់រំគ្រួសារ សាច់ញាតិ ឲ្យរក្សាអនាម័យជាប់ជានិច្ច និងគោរពប្រតិបត្តិការណែនាំរបស់ក្រសួងសុខភិបាលដើម្បីបង្ការជំងឺកូវីដ-១៩។

សម្ដេចតេជោ ស្នើឲ្យអ្នកពាក់ព័ន្ធត្រូវបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ក្នុងការសហការ គាំទ្រជួយដល់គណៈកម្មការប្រឆាំងកូវីដ-១៩ គ្រប់ថ្នាក់ឲ្យសម្រេចភារកិច្ចដោយជោគជ័យ តាមទិសស្លោក «យើងរួមគ្នាប្រឆាំង កូវីដ-១៩»៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ