អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ សម្រាប់ពលរដ្ឋសាកសួរពីច្បាប់ចរាចរណ៍
4 ឆ្នាំ មុន
ភ្នំពេញ ៖ ករណីមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក អគ្គស្នង ការដ្ឋាននគរបាលជាតិ បានបង្ហាញលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ សម្រាប់ ប្រជាពលរដ្ឋសាកសួរពីច្បាប់ចរាចរណ៍ ២៤ម៉ោង លើ២៤ម៉ោង ដោយឥតគិតថ្លៃ។
យោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា «ការទូរស័ព្ទសាកសួរអំពីចម្ងល់នានា ពាក់ព័ន្ធច្បាប់ចរាចរណ៍ទៅលេខ ១១៧ គឺមិនមានការគិតប្រាក់ទេ សម្រាប់គ្រប់ប្រព័ន្ធទាំងអស់»៕ E B