(អង់គ្លេស)៖ ម្ចាស់ក្សត្រី Elizabeth II របស់អង់គ្លេស បានសោយទីវង្គត់ នៅប្រាសាទBalmoral ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។ ម្ចាស់ក្សត្រី Elizabeth II បានប្រសូត្រនៅឆ្នាំ១៩២៦ ។ 

បន្ទាប់ពីការសោយទីវង្គត់របស់ ម្ចាស់ក្សត្រី Elizabeth II កូនប្រុសរបស់ទ្រង់ គឺ Charles នឹងក្លាយជាស្តេចដោយស្វ័យប្រវត្តិ។ 

គួរបញ្ជាក់ថា អង់គ្លេសកំពុងជួបទុក្ខព្រមៗគ្នា​ ជាមួយវិបត្តិនយោបាយដែលកំពុងជាប់គាំង ដូចជាបញ្ហានាយករដ្ឋមន្ត្រីលាលែងពីដំណែង រដ្ឋមន្ត្រីមហាផ្ទៃលាលែងពីដំណែង ហើយទុក្ខដ៏ធំមួយទៀតនោះ គឺការបាត់បង់ ម្ចាស់ក្សត្រី Elizabeth II ដែលបានធ្វើឱ្យប្រជាជនអង់គ្លេសលាការតក់ស្លុតចិត្តយ៉ាងខ្លាំង៕ 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ