សម្ដេច ស ខេង សម្រេចផ្អាកសកម្មភាពសមាគមមូលនិធិទ្រទ្រង់សហមន៍កម្ពុជា ជាបណ្ដោះ អាសន្ន រយៈពេល៣០ថ្ងៃ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់ សមាគមមូលនិធិទ្រទ្រង់ សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ និងតម្រូវឲ្យ សមាគមផ្ដល់នូវរបាយ កាណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១ ឆ្នាំ២០២០ និងរាល់ ព័ត៌មានគណនី ប្រាក់មូលនិធិដែលប្រមូលពីសមាជិក ការបែងចែកថវិកា អត្ថប្រយោជន៍របស់ សមាជិក និងរាល់ការចំណាយថវិកា (មូលនិធិតម្ដល់ និងថ្នាក់ជាតិ) ព្រមទាំង ផ្ដល់នូវបញ្ជី ឈ្មោះ សមាជិកសមាគមនៅតាម រាជធានី-ខេត្ត។ក្នុងសេចក្ដីជម្រាបមក លោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់ សហគមន៍ កម្ពុជា របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ថា សមាគមមូល និធិទ្រទ្រង់ សហគមន៍កម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្ដិកៈ ដែលតម្ដល់ទុក នៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារ សមាគម បាននិងកំពុងធ្វើសកម្មភាពស្វែងរកប្រយោជន៍ តាមរយៈទាញប្រជាពលរដ្ឋឲ្យចូលជាសមាជិក និងកំណត់ឲ្យបង់ថវិកាចូលសមាគម ដើម្បីបម្រើផលយោជន៍ផ្ទាល់ខ្លួន៕EB
ខាងក្រោមនេះជាខ្លឹមសាររបស់ក្រសួងមហាផ្ទៃ ៖
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ