ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា មានមន្រ្តីនគរបាល ចំនួន៥នាក់ ត្រូវបានដកតំណែង និងព្យួរការងារ បន្ទាបពីពួកគេបំពាន ច្បាប់ចរាចរណ៍ នៅក្នុងអំឡុងពេលនៃការរឹតបន្តឹងការនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅអគ្គស្នងការនគរបាលជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ មិថុនានេះ បានបញ្ជាក់ថា ក្នុងរយៈពេល ១ខែ ចាប់ពីថ្ងៃទី១-៣១ ខែឧសភា ឆ្នាំ២០២០ នៃការរឹតបន្តឹងការអនុវត្តច្បាប់នគរបាលចរាចរណ៍បានឃាត់ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ចំនួន ៤៤.៧៦៥គ្រឿង ក្នុងនោះមានទោចក្រយានយយន្ត និងត្រីចក្រយានយន្តចំនួន ៣២.៧២៦គញរឿង ស្មើនឹង ២៧% និងរថយន្តគ្រប់ប្រភេទចំនួន ១២.០៣៩គ្រឿង ស្មើនឹង ២៧%៕ E B