មកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែមិនទាន់អាចទទួលយកបាននូវការសាងសង់កំណាត់ផ្លូវជាតិលេខ៣បាននៅឡើយទេ។ នេះបើតាមការលើកឡើងរបស់លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា សម្រាប់ការជួសជុលស្ថាបនាផ្លូវជាតិលេខ៣ ក្រសួងពុំអាចទទួលយកបានទេនាពេលនេះ ខណៈការសាងសង់មានការខ្វះខាត មិនស្របតាមស្តង់ដារ។ ជាមួយគ្នានេះលោក ស៊ុន ចាន់ថុលក៏បានធ្វើសុំការយោគយល់ អធ្យាស្រ័យពីប្រជាពលរដ្ឋផងដែរ ដែលមានការលំបាកក្នុងធ្វើដំណើរ។ ទន្ទឹមនឹងនេះលោកក៏បានសំណូ មពរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនដឹកទំនិញ កុំដឹកទំនិញលើសទម្ងន់កំណត់ ដែលធ្វើឱ្យផ្លូវឆាប់ខូច ជាងនេះពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវកុំចាក់ដីខ្ពស់ជាងផ្លូវ បណ្តាលឱ្យទឹកហូរដកនៅលើថ្នល់ដែលបង្កឱ្យខូច។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនបរទេសមួយធ្វើការស្តា និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ប្រវែង៥៤.៣០គីឡូម៉ែត្រ ចន្លោះគីឡូម៉ែត្រ១៤៧+១០០ ដល់គីឡូម៉ែត្រ២០១+៤០០ រង្វង់មូលវាលរេញ ដោយត្រូវចំណាយថវិកាប្រមាណ១២លានដុល្លារដោយ កំណាត់ផ្លូវនេះត្រូវជួសជុល និងកែលំអដោយអ៊ុតក្រាលកៅស៊ូAC៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ