ពលរដ្ឋកម្ពុជាទាំង ១៤៣នាក់ ដែលបានខកខានធ្វើដំណើរកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០កន្លងទៅនោះ, ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី បាននិងកំពុងសម្របសម្រួល ជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី ដើម្បីឲ្យពួកគាត់អាចធ្វើដំណើរត្រឡប់មកកម្ពុជាវិញ នាពេលឆាប់ៗនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេ សម៉ាឡេស៉ី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

លើសពីនេះទៅទៀត សម្រាប់ប្រជាពលរដ្ឋ ពលករ ពលការិនី សិស្ស និស្សិតកម្ពុជា កំពុងស្ថិតនៅប្រទេសម៉ាឡេស៉ី ដែលចង់វិលមក កម្ពុជាវិញនោះ ត្រូវអនុវត្តន៍តាមការណែនាំ ដូចខាងក្រោម៖

១៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលបញ្ជាក់ថា គ្មានជំងឺកូវីដ ១៩ ចេញដោយអាជ្ញាធរម៉ាឡេស៉ី និងទទួលស្គាល់ដោយរដ្ឋាភិបាល ម៉ាឡេស៉ី រយៈពេល ៧២ម៉ោង។

២៖ អ្នកដំណើរ ទាំងជន ជាតិ ខ្មែរ និងបរទេស ដែលចូលមកកម្ពុជាត្រូវ បញ្ជូ នទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ និងរង់ចាំទទួ លលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើននាក់ ដែលត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩, រាល់អ្ន កដំណើរទាំងអស់ ត្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅទីតាំងដែល កំណត់ដោយ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងករណីអ្នកដំណើរទាំងអស់ ត្រូវបានរកឃើញអវិជ្ជមានកូវីដ១៩នោះ, ពួកគាត់នឹងត្រូវអនុញ្ញតឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅតាម ផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខា ភិបា ល ដោយតម្រូវឲ្យធ្វើតេស្តម្តងទៀត នៅថ្ងៃទី១៣ នៃការធ្វើ ចត្តាឡីស័ក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ