យោងសេចក្តីសម្រេចរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី  រដូវបិទនេសាទក្នុងឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សូមជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ឳ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចតទៅ៖

១. ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ចំពោះដែននេសាទដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ រួមមាន៖ ខេត្តទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្តាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ រាជធានីភ្នំពេញ និខេត្តកណ្តាលផ្នែកខាងជើងចតុមុខ។

២. ចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចំពោះដែននេសាទដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខរួមមាន៖ រាជធានីភ្នំពេញ ផ្នែកខាងត្បូងចតុមុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង។

ត្រូវបិទការនេសាទតាមកាលបរិច្ឆរទតាមការកំណត់ដូចខាងលើនេះតទៅ ដើម្បីរក្សាការពារត្រីឳ្យបានគង់វង្ស និងដើម្បីរក្សាពូជត្រីក្នុងកំឡុងរដូវត្រីពង ដើម្បីចូលរួមចំណែកថែរក្សា និងការពារធនធានជលផលឳ្យបានគង់វង្ស សម្រាប់ប្រជាពលរដ្ឋខ្មែរយើងជំនាន់ក្រោយនេះ ក៏ដូចជាជំនាន់ក្រោយៗទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ