សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នពេលទៅលេងទឹកនៅសួនផ្កាសេ្នហ៍ នៅសំឡូតខេត្តបាត់ដំបង ព្រោះមានប្រជាពលរដ្ឋ២នាក់ហើយ ដែលត្រូវត្រីខាំ ៖
ដោយក្នុងនោះម្ចាស់ហ្វេសបុក Momvip Rolling បានបញ្ជាក់ថា”ថ្ងៃនេះគ្រួសារខ្ញុំបានទៅលេងសំឡូតហើយបានចូលទៅលេងសួនផ្កាស្នេហ៍ពេលទៅដល់គ្រួសារបងប្រុសខ្ញុំបាននាំកូនគាត់ចុះទៅលេងទឹកបានប្រហែល15នានីក្មួយប្រុសខ្ញុំបានត្រូវត្រីខាំដាច់ភ្នែកគោលពេលនឹងបងប្រុសខ្ញុំភ័យសួរទៅកូនគាត់ថាស្អីខាំក្មួយក៏ប្រាប់ថាដឹងតែមានអ្វីមកខាំពេលលេងទឹកដោយមិនដឹងត្រីអីទេ”។
ចំណែកម្ចាស់ហ្វេសបុកមួយទៀតឈ្មោះ តាន់ប៊ុនទ្រីក៏បានលើកឡើងថា“ថ្ងៃទី១៨១៨ញុមបានទៅលេង សួនផ្កាស្នេហ៍នៅសំឡូតហើយក៏បានចុះលេង ទឹកបានប្រហែល២ម៉ោង ស្រាប់តែមានត្រីមានខាំកំភួនដៃខ្ញុំអស់សាច់មួយ ដុំធំដេរអស់បីថ្នេរ សុំបងប្អូនទៅលេងប្រយ័ត្នប្រយែងផង កុំអោយដូចខ្ញុំ”៕